Posts

កំលោះណាមិនលង់ បើនារីៗស្លៀកពាក់ឈុតបុរាណ្យស្រស់ស្អាត់យ៉ាងនេះ ស៊ែរមួយៗៗៗដើម្បីលើកតំកើនវប្បធម៌ខ្មែរយើង!

Image
សំលៀកបំពាក់ ប្រពៃណីខ្មែរ ពិតជាស្រស់ស្អាត បើសុភាពនារីស្លៀកពាក់ហើយ ធ្វើអោយបុរសៗ មើលមិនដាក់ភ្នែកឡើយ សូមកុំភ្លេចស្លៀកពាក់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីរបស់យើងនាពេលខាងមុខ អោយបានគ្រប់គ្នា។ សល់តែមួយសប្ដាហ៍ទៀតទេ ឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឈានចូលមកដល់ហើយ បងប្អូន ពុកម៉ែ ជាច្រើនក៏បានរៀបចំគ្រឿងតុបតែងផ្ទះ ដើម្បីទទួលទេវតាឆ្នាំថ្មីនេះផងដែរ ហើយសំរាប់បងប្អូន ដែលជាកម្មករ កម្មការនី រោងចក្រពួកគាត់ក៏ត្រៀមហើយដែរ ក្នុងឳកាសជួបជុំបងប្អូន ចុះបងដែរធ្វើការនៅឯក្រៅប្រទេសយ៉ាងណាដែរ បានត្រៀមហើយឬនៅ និងមានអ្វីជូនពុកម៉ែខ្លះ៕

មកដឹងពីជីវៈប្រវត្តិខ្លះៗរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ដ

Image
កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ឈ្មោះកំណើត ខែមប៊ុនថៃ កើតថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 1985 ។ជាតារាចម្រៀងប្រុសម្នាក់ដែលកើតនៅក្នុងគ្រួសារកសិករ។ នៅឆ្នាំ 1999 ខេមរៈសិរីមន្តបានចូលរួមក្នុងការប្រឡងចម្រៀងក្នុងស្រុកមួយដែលបានឈ្នះពាន់រង្វាន់ទី 1 បន្ទាប់មក លោក ខេមរៈសិរីមន្ តបានសម្រេចចិត្តបន្តការប្រកួតប្រជែងតន្ត្រីនៅទីក្រុងភ្នំពេញ។ ដោយសារតែការតស៊ូនិង Talent ពីកំណើតរបស់គាត់។ លោកក៏ទទួលបានរង្វាន់លើកទី 1 នៅឯការប្រកួតចម្រៀងក្នុងកម្មវិធី Nestle   ក្នុងទូរទស្សន៍អប្សរា។បន្ទាប់មកបទចម្រៀងខេមរៈសិរីមន្តត្រូវបានជ្រើសរើសឱ្យច្រៀងនៅផលិតកម្ម U2 ក្នុងឆ្នាំ 2013 ។ បទចម្រៀងជាច្រើនទទួលបានជោគជ័យនៅក្នុងនោះបទចំរៀងបទចម្រៀងដែលទទួលការគាំទ្រច្រើនជាគេគឺ បេះដូងនាក់ប្រដាល់ ក្នុងបទចម្រៀងនេះទទួលបានការគាំទ្រយ៉ាងច្រើននិងមានមនុស្សជាច្រើនស្គាល់ លោក ខេមរៈ សិរីមន្ត​តាំងពីពេលនោះមក។ ក្នុងឆ្នាំ 2007 លោកបានចាកចេញពី U2 Prosduction និងចុះហត្ថលេខាលើកិច្ចសន្យាជាមួយផលិតកម្ម Sunday Production ។ នៅទីនោះលោករឹតតែទទួលបានគាំទ្រយ៉ាងច្រើនហើយបទចំរៀងជាច្រើនល្បីល្បាញ់ដូចជាបទ ព្រះវិហារសាក្សីស្នេហ៍ , ចង់បានប្រពន្ធខ្មែរ , លើសពី F...

ការប្រកួតស៊ីសាច់ហូតឈាមរវាងផ្នែកទំនាក់ទំនងសង្គម និង អគ្គិសនី

Image
កាលពីថ្ងៃទី 05 ខែ កក្កដា ឆ្នាំ 2017 មានការប្រកួតរវាងផ្នែកទំនាក់ទំនងសង្គម និង អគ្គិសនីបានធ្វើអោយកក្រើកទូទាំងក្នុងសាលាបច្ចេកទេសដុនបូស្កូទាំងអស់ បាននាំគ្នាមកមើលយ៉ាងកុះករ ហើយនឹងអ្នកដែលនៅជិតសាលាបច្ចេកទេសដុនបូស្កូ បាននាំគ្នាមកមើលយ៉ាងហូរហែរ។